ឪពុកម្ដាយ តាយាយ អ៊ំពូមីង ឯណាទទួលយកបាន បើកូនអត់ឈឺអីសោះ ស្រាប់តែអកុសលឃ្លាតឆ្ងាយភ្លាមៗ សូម្បីរកឡានពេទ្យ បញ្ជូនទៅពេទ្យធំមិនទាន់ផង។
ឯម្ដាយ បានពោលពាក្យ លាទាំងអាល័យទៅកាន់កូនដែលកំពុងតែពេញស្រលាញ់ថា៖ លាហើយកូនម៉ាក់ កូនទៅចោលម៉ាក់ហើយ ម៉ាក់នឹកកូនណាស់នឹករាប់រយលានដងគ្រប់វិនាទី គ្រប់ដង្ហើមចេញចូល កូនស្រីកំសត់របស់ម៉ាក់ កូនអាយុខ្លីណាស់ មិនដឹងថារៀបរាប់យ៉ាងម៉េចទេ បើកូនទៅលឿនពេក ១០ នាទីសោះ ម៉ាក់សុំទោសម៉ាក់ជួយកូនមិនទាន់ កូនអត់ដែលឲ្យគ្រួសារពិបាកទេ កូនអត់ខូ-ច អត់យំរញ៉េររញ៉ៃទេ អត់ឈឺអីសោះ មកកា-ច់យកមួយដង្ហើម ឆាប់មកវិញណាកូនម៉ាក់ចាំកូន កូនបាន២ ខែ២១ ថ្ងៃសោះ ទៅឲ្យបានសុខណាកូន ម៉ាក់ចាំកូនមកវិញ។
តាមប្រភព ពីសាច់ញាតិ បានឲ្យដឹងទៀតថា កូនមិនបានឈឺអីទេ គ្រាន់តែយំមួយភ្លែត ភ្នែកឡើងសបបូរមាត់ឡើងស្វាយ ទៅដល់ពេទ្យ ពេទ្យគេថាកូនខ្សោយ ឱ្យបញ្ជូនទៅពេទ្យធំ តែគ្រាន់រកឡានទៅរកទៅពេទ្យធំ ពេទ្យប្រាប់ថាកូន ផុតហើយមិនបាច់យកទៅទេ។
រឿងរ៉ាវ ដែលមិននឹកស្មាន ខាងលើនេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម សម្តែងនូវក្ដីសោកស្ដាយជាពន់ពេក ព្រោះអាណិតឪពុកម្ដាយ ជាពិសេសគឺទឹកចិត្តជាម្ដាយ ខំពរពោះ ៩ខែ១០ថ្ងៃ ថែខ្លួនខ្លាំងណាស់ទម្រាំសម្រាលបានកូនដ៏ស្រស់ស្អាត តែបានជួបមុខកូនតែ២ខែ ស្រាប់តែលែងបានជួបទៀត៕(និស្ស័យ)