ថាមែនៗ! ទីបំផុត​ វណ្ណដា​ បង្ហោះសារផ្លូវការណ៍​បង្ហាញមុខគូស្នេហ៍​ ធ្វេីហ្វេនៗភ្ញាក់ផ្អេីលចូលរួមអបអរ…

កម្សាន្ដ

នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីកំពូលតារាចម្រៀងរ៉េប វណ្ណដា បានបង្ហោះរូបភាពចំនួន ២ សន្លឹកថ្មីនៅពេលដែលលោកកំពុងបិទម៉ាស់ចូលទៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានឈ្មោះថា «Mann Vannda» ភ្លាម មហាជនអ្នកគាំទ្រជាច្រើនបែរទៅចាប់អារម្មណ៍ខ្លាំងទៅលើម្រាមដៃដែលមានក្រចកវែងៗ និង សក់វែងកំពុងគេងកើយទ្រូង វណ្ណដា ទៅវិញ។

បន្ទាប់ពីឃើញរូបភាពទាំង ២​ ខាងលើនេះហើយ មហាជនជាច្រើនក៏បានបញ្ចេញមតិបែបបង្អាប់ លេងសើច ជាមួយនឹងលោកព្រោងព្រាត ព្រមទាំងបានយករូបម្រាមដៃ ព្រមទាំងក្រចកដៃរបស់ស្រីស្អាត Lauryn យកមកប្រៀបធៀបទៅនឹងរូបដែល វណ្ណដា បានបង្ហោះនោះថែមទៀតផង។

យ៉ាងណាមិញ ស្រាប់តែប៉ុន្មាននាទីក្រោយការបង្ហោះរូបភាព ២ សន្លឹកនោះ ស្រាប់តែ វណ្ណដា បានបង្ហោះរូបភាពចូលទៅក្នុង Story IG ផ្ទាល់ខ្លួនរបស់ខ្លួនជាមួយនឹងស្រីស្រស់ Lauryn ព្រមទាំងភ្ជាប់ជាមួយនឹង Caption ថា ៖ «ពេញលេងហើយធីមយើង»។

មិនតែប៉ុណ្ណោះ នាម៉ោងប្រមាណជា ៤ ល្ងាច លោក វណ្ណដា ក៏បានបង្ហោះរូបភាពរបស់ម្ចាស់ចិត្តខ្លួន ពោលគឺកញ្ញា Lauryn កាលពីក្មេង ព្រមទាំងភ្ជាប់ជាមួយភ្ជាប់ជាមួយនឹង Caption ថា ៖ «Pink Lauryn Lauryn »។ បន្ទាប់មក ក៏ឃើញកញ្ញា Lauryn ចូលឆ្លើយតបក្នុងផុសរបស់ វណ្ណដា វិញថា​ ៖ «Bong horrrrrr» យ៉ាងផ្អែម៕

អត្ថបទ៖​ ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *