កាលពីថ្ងៃអង្គារ សេវាកម្មសង្គ្រោះបន្ទាន់នៅក្នុងប្រទេសជប៉ុន ដែលប្រញាប់ប្រញាល់ជួយសង្គ្រោះ “នារីលង់ទឹក” អណ្តែតនៅក្នុងសមុទ្រម្នាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលចុងក្រោយទើបដឹងថាវាគ្រាន់តែជាតុក្កតាសិ ច ដែលជនជាតិជប៉ុននិយមហៅក្រៅថា “ប្រពន្ធហូឡង់”។
YouTuber ឈ្មោះ Tanaka Natsuki ចៃដន្យបានផ្តិតយកទិដ្ឋភាពនេះទាំងស្រុង នៅពេលនាងបានឃើញប៉ូលិស ឡានពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់បានទៅដល់ឆ្នេរនៃទីក្រុង Hachinohe នៅភាគខាងជើងប្រទេស។
តុក្កតាសិចនេះបានអណ្តែតផ្កាប់មុខលើទឹក ដែលនាំឱ្យអ្នកធ្វើដំណើរឆ្លងកាត់ទីនោះជូនដំណឹងដល់សេវាកម្មសង្គ្រោះបន្ទាន់។
នាង Natsuki ជឿថានាងបានឃើញការជួយសង្គ្រោះជាក់ស្តែងលើកដំបូងរហូតដល់តុក្កតាសិចនោះត្រូវបានស្រង់ដល់លើគោក។
នាងបាននិយាយនៅលើបណ្តាញសង្គម Twitter ថា “ខណៈខ្ញុំកំពុងថតវីដេអូការនេសាទត្រី ខ្ញុំគិតថាមានសាកសពមួយបានអណ្តែតលើទឹក ប៉ុន្តែវាបែរក្លាយទៅជាប្រពន្ធហូឡង់ទៅវិញ។
ច្បាស់ជាមានមនុស្សច្រឡំស្មានតែជាសាកសព ហើយតេហៅអាជ្ញាធរ ដូច្នេះប៉ូលិស ឡានទឹក និងឡានពេទ្យទាំងតោនៗបានមកដល់កន្លែងកើតហេតុ។ អរគុណ នាងប្រពន្ធត្រូវបានសង្គ្រោះ។ ឡូយមែន!”៕