ហ្វេសប៊ុក ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាជ្រាបដឹងហើយចំពោះ ឃ្លីបវីដេអូមួយកាលពីចុងឆ្នាំ២០២២ ជាការលេីកឡេីងដោយលោកជំទាវឧកញ៉ា តាំង ហ្គិចលៀង នៅលេីបណ្តាញសង្គមហ្វេសប៊ុក ក្រោមប្រធានបទ “អ្នកមានគិតរឿងទៅមុខ អ្នកក្រគិតរឿងទៅក្រោយ”។ ជុំវិញរឿងរ៉ាវដែលកំពុងតែផ្ទុះកក្រើកនេះ ឃេីញថាមានការលេីកឡេីងពីសំណាក់មហាជនជាច្រើនបានធ្វើការវែកញែក ដោយមួយចំនួនបានធ្វេីការយល់ស្រប និងមួយចំនួនទៀតហាក់មានការមិនពេញចិត្ត រហូតឈានដល់ការរិះគន់យ៉ាងចាស់ដៃផងដែរ។
ដោយឡែក នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការលើកឡើងអំពីអ្នកមាន និងអ្នកក្រ និងសូមឲ្យបញ្ចប់ការវា…យប្រ.ហា.រគ្នា។ ទន្ទឹមនឹងនេះ លោកជំទាវឧកញ៉ា តាំង ហ្គិចលៀង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ និងបានមានការរៀបរាប់យ៉ាងដូច្នេះថា ៖
«ជាដំបូង នាងខ្ញុំ តាំង ហ្គិចលៀង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចពុកដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ ក្រោយពីក្មួយបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវសាររបស់សម្តេចពុកដ៏មានអត្ថន័យ រយៈពេល ២៥:២៦នាទី រួចមក ក្មួយសូមគោរពទទួល និងអនុវត្តតាមអាសនុសាសន៍របស់សម្តេចពុក ។ ក្មួយពិតជាសូមសំដែងនូវការអគុណ និង សូមទទួលស្គាល់ថា ក្មួយបានប្រើប្រាស់នូវពាក្យពេជន៍ និងអក្សសាស្ត្រខ្មែរមិនទាន់បានត្រឹមត្រូវ ក្មួយនឹងប្រែក្លាយពីកំហុសមួយនេះឲ្យទៅជាមេរៀនដ៏សំខាន់បំផុតសម្រាប់បំភ្លឺជីវិតក្មួយ និងជាធាតុដ៏សំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍សម្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមចំណែកដល់កិច្ចការងារសង្គមផងដែរ។ ជាកិច្ចបន្ទាប់ នាងខ្ញុំ ក៏សូមជម្រាបជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ដែរថា៖ នាងខ្ញុំសូមអគុណនូវរាល់ មតិរិះគុណដេីម្បីស្ថានា ដែលបងប្អូនទាំងអស់គ្នា បានផ្តល់ឲ្យមកនាងខ្ញុំ។
តាំងពីដេីមមកដល់ពេលនេះ នាងខ្ញុំពុំបានមានចិត្តខឹងសម្បារដល់ រាល់មតិរិះគន់ បន្តុះបង្អាប់នាងខ្ញុំឡេីយ ផ្ទុយទៅវិញ នាងខ្ញុំសូមដឹងគុណអ្នកទាំងអស់គ្នា ដែលបានធ្វេីជាកញ្ចក់ដ៏ថ្លា ដែលអាចឲ្យខ្ញុំ ឆ្លុះឃេីញ ខ្លួនឯងកាន់តែច្បាស់។ នាងខ្ញុំក៏សូម អរគុណដល់បណ្តាអ្នកគាំទ្រ ដែលបានស្រឡាញ់ គាំទ្រ លើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត ដល់នាងខ្ញុំ ដោយមានការលេីកទឹកចិត្តទាំងនេះហេីយ គឺជាក្តីសង្ឃឹមមួយ ហេីយក៏ជាកំលាំងចិត្ត ឲ្យនាងខ្ញុំបន្តការចែរំលែកដល់សង្គមបន្តទៀត ។ ការពិតទៅនាងខ្ញុំគឺជាកូនអ្នកខ្សត់ខ្សោយដែរ ព្រោះលោកពុក អ្នកម្តាយ របស់នាងខ្ញុំ ជាអ្នកដែលកេីតចេញពីបាតដៃទទេដូចតែគ្នា ហេីយ នាងខ្ញុំតែងតែយករឿងនេះមកនិយាយកន្លងមក ។ នាងខ្ញុំមិនដែលរើសអើងនឹងអ្នកដែលមានជីវភាពទន់ខ្សោយនោះទេ ព្រោះនាងខ្ញុំអាចរកសុីមានបានតិចតួចនេះ ក៏ដោយសារមានពួកគាត់ទាំងអស់ជាអ្នកជួយជ្រោមជ្រែង ។
នាងខ្ញុំតែងតែដឹងគុណដល់បុគ្គលិក ក៏ដូចជាអ្នកដែលគាត់ បានជួយនាងខ្ញុំរហូតមក បេីគ្មានអ្នកទាំងអស់គ្នាក៏ខ្ញុំគ្មានថ្ងៃនេះដែរ “ អគុណមានអ្នក “ ។ជាចុងក្រោយ នាងខ្ញុំសូមដឹងគុណ នូវរាល់បទពិសោធល្អៗក្នុងប៉ុន្មានថ្ងៃនេះ ទោះវិជ្ជមាន ក្តី អវិជ្ជមានក្តី នាងខ្ញុំពិតជារៀនសូត្របានច្រេីនមែន ជាពិសេស សាររបស់សម្តេចពុក បានធ្វេីអោយនាងខ្ញុំភ្ញាក់ខ្លួនជាខ្លាំង នាងខ្ញុំសូមសន្យាថា នឹងប្រេីប្រាស់បទពិសោធទាំងអស់នេះ ឲ្យក្លាយជាប្រយោជន៍ដល់សង្គមជាតិ ដេម្បីជាការតបស្នងសងគុណ ។ ក្មួយសូមបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំថោះ ជួយតាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីសួស្តី បវរមហាប្រសេីរ ជូនសម្តេចពុក និងសម្តេចម៉ែ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ អាយុយឺនយូរ ដេីម្បីបន្តដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍បន្ថែមទៀត។ សូមគោរពអរគុណ និង សូមអគុណជាអនេក ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត»។