ហ្វេសប៊ុក ៖ សូមរំលឹកបន្តិចផងដែរថា ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាជ្រាបដឹងហើយចំពោះ ឃ្លីបវីដេអូមួយកាលពីចុងឆ្នាំ២០២២ ជាការលេីកឡេីងដោយលោកជំទាវឧកញ៉ា តាំង ហ្គិចលៀង នៅលេីបណ្តាញសង្គមហ្វេសប៊ុក ក្រោមប្រធានបទ “អ្នកមានគិតរឿងទៅមុខ អ្នកក្រគិតរឿងទៅក្រោយ”។ ជុំវិញរឿងរ៉ាវដែលកំពុងតែផ្ទុះកក្រើកនេះ ឃេីញថាមានការលេីកឡេីងពីសំណាក់មហាជនជាច្រើនបានធ្វើការវែកញែក ដោយមួយចំនួនបានធ្វេីការយល់ស្រប និងមួយចំនួនទៀតហាក់មានការមិនពេញចិត្ត រហូតឈានដល់ការរិះគន់យ៉ាងចាស់ដៃផងដែរ។ ដោយឡែក នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការលើកឡើងអំពីអ្នកមាន និងអ្នកក្រ និងសូមឲ្យបញ្ចប់ការវា…យប្រ.ហា.រគ្នា។ ទន្ទឹមនឹងនេះ លោកជំទាវឧកញ៉ា តាំង ហ្គិចលៀងបានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ និងបានមានការរៀបរាប់យ៉ាងដូច្នេះថា ៖ «ជាដំបូង នាងខ្ញុំ តាំង ហ្គិចលៀង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចពុក ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ ក្រោយពីក្មួយបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវសាររបស់សម្តេចពុកដ៏មានអត្ថន័យ រយៈពេល ២៥:២៦នាទី រួចមក ក្មួយសូមគោរពទទួល និងអនុវត្តតាមអាសនុសាសន៍របស់សម្តេចពុក ។ ក្មួយពិតជាសូមសំដែងនូវការអគុណ និង សូមទទួលស្គាល់ថា ក្មួយបានប្រើប្រាស់នូវពាក្យពេជន៍
និងអក្សសាស្ត្រខ្មែរមិនទាន់បានត្រឹមត្រូវ ក្មួយនឹងប្រែក្លាយពីកំហុសមួយនេះឲ្យទៅជាមេរៀនដ៏សំខាន់បំផុតសម្រាប់បំភ្លឺជីវិតក្មួយ និងជាធាតុដ៏សំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍សម្ថភាពផ្ទាល់ខ្លួនបន្ថែមទៀតដើម្បីចូលរួមចំណែកដល់កិច្ចការងារសង្គមផងដែរ។ ជាកិច្ចបន្ទាប់ នាងខ្ញុំ ក៏សូមជម្រាបជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ដែរថា៖ នាងខ្ញុំសូមអគុណនូវរាល់ មតិរិះគុណដេីម្បីស្ថានា ដែលបងប្អូនទាំងអស់គ្នា បានផ្តល់ឲ្យមកនាងខ្ញុំ។ តាំងពីដេីមមកដល់ពេលនេះ នាងខ្ញុំពុំបានមានចិត្តខឹងសម្បារដល់ រាល់មតិរិះគន់ បន្តុះបង្អាប់នាងខ្ញុំឡេីយ ផ្ទុយទៅវិញ នាងខ្ញុំសូមដឹងគុណអ្នកទាំងអស់គ្នា ដែលបានធ្វេីជាកញ្ចក់ដ៏ថ្លា ដែលអាចឲ្យខ្ញុំ ឆ្លុះឃេីញ ខ្លួនឯងកាន់តែច្បាស់។ នាងខ្ញុំក៏សូម អរគុណដល់បណ្តាអ្នកគាំទ្រ ដែលបានស្រឡាញ់ គាំទ្រ លើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត ដល់នាងខ្ញុំ ដោយមានការលេីកទឹកចិត្តទាំងនេះហេីយ គឺជាក្តីសង្ឃឹមមួយ ហេីយក៏ជាកំលាំងចិត្ត ឲ្យនាងខ្ញុំបន្តការចែរំលែកដល់សង្គមបន្តទៀត ។
ការពិតទៅនាងខ្ញុំគឺជាកូនអ្នកខ្សត់ខ្សោយដែរ ព្រោះលោកពុក អ្នកម្តាយ របស់នាងខ្ញុំ ជាអ្នកដែលកេីតចេញពីបាតដៃទទេដូចតែគ្នា ហេីយ នាងខ្ញុំតែងតែយករឿងនេះមកនិយាយកន្លងមក ។ នាងខ្ញុំមិនដែលរើសអើងនឹងអ្នកដែលមានជីវភាពទន់ខ្សោយនោះទេព្រោះនាងខ្ញុំអាចរកសុីមានបានតិចតួចនេះ ក៏ដោយសារមានពួកគាត់ទាំងអស់ជាអ្នកជួយជ្រោមជ្រែង ។ នាងខ្ញុំតែងតែដឹងគុណដល់បុគ្គលិក ក៏ដូចជាអ្នកដែលគាត់ បានជួយនាងខ្ញុំរហូតមក បេីគ្មានអ្នកទាំងអស់គ្នាក៏ខ្ញុំគ្មានថ្ងៃនេះដែរ “ អគុណមានអ្នក “ ។ជាចុងក្រោយ នាងខ្ញុំសូមដឹងគុណ នូវរាល់បទពិសោធល្អៗក្នុងប៉ុន្មានថ្ងៃនេះ ទោះវិជ្ជមាន ក្តី អវិជ្ជមានក្តី នាងខ្ញុំពិតជារៀនសូត្របានច្រេីនមែន ជាពិសេស សាររបស់សម្តេចពុក បានធ្វេីអោយនាងខ្ញុំភ្ញាក់ខ្លួនជាខ្លាំង នាងខ្ញុំសូមសន្យាថា នឹងប្រេីប្រាស់បទពិសោធទាំងអស់នេះ ឲ្យក្លាយជាប្រយោជន៍ដល់សង្គមជាតិ ដេម្បីជាការតបស្នងសងគុណ ។
ក្មួយសូមបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំថោះ ជួយតាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីសួស្តី បវរមហាប្រសេីរ ជូនសម្តេចពុក និងសម្តេចម៉ែ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ អាយុយឺនយូរ ដេីម្បីបន្តដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍បន្ថែមទៀត។ សូមគោរពអរគុណ និង សូមអគុណជាអនេក ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត»។យ៉ាងណាមិញ ថ្មីៗនេះបែកធ្លាយសារសម្លេងរបស់អ្នកស្រីតាំង ហ្គិចលៀង ដោយគណនីមួយបានលើកឡើងថា «#ពុកម៉ែបងប្អូនជេរិះគន់មិនខុសមែននាងនេះ បើគឺឡូធ្ងន់ចាំបាច់បិត Fb & Page ចោល1រយៈធ្វើអី ហាស ខ្ញុំស្មានតែនាងឯងចេះកែ ចេះស្គាល់កំហុសនាងហើយ នាងពិតជាមនុស្សមើលងាយអ្នកក្រខ្សត់ពិតមែន សូមបងប្អូនស្ដាប់សាសំឡេងវាចុះ ដែលនាងនេះឆ្លើយតបទៅគេវិញ
ទាំងសើចចំអក នែ នាងបើគេស្រលាញ់នាងឯងគេមិនឲ្យសាសំឡេងនាងបែក អញ្ចឹងទេ នាងសុំទោសគេទាំងបំពាន្យ នាងឯងពិតជាថោកទាបមែនតើ ខ្ញុំហួសចិត្តនិងសំដីនាងជោគជាំឯងណាស់ ខ្ញុំគិតខុសខំសសើនាងឯងថាចេះដឹងខុសផុសសុំទោសមហាជន ស្មានតែនាងឯងចេះដឹងកំហសដូចដែលនាងឯងសរសេរសុំទោស មហាជន តែធាតុពិតនាងឯងនៅតែមិនអាចកែសណ្ដានថោកទាបនាងឯងបានមែន»៕យ៉ាងណាមិញ នៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នេះ លោកជំទាវឧកញ៉ា តាំង ហ្គិចលៀង បានចេញមុខសូមទោសជាសាធារណៈចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ នូវរាល់កំហុសខុសឆ្គងទាំងឡាយ ដូចជាក្នុងវីដេអូ និងសារសម្លេង សង្ឃឹមបងប្អូនអភ័យទោស និងផ្តល់ឱកាសដល់លោកស្រីបានកសាងគុណសម្បត្តិលុ.បលា.ងកំ.ហុ.ស។ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ