ហ្វេនៗភ្ញាក់ផ្អេីល ពេលឃើញ March និង Punpun ជាអតីតគូស្នេហ៍ ប៉ះគ្នាច្រៀងលើឆាក The Wall Song​ ធ្វេីរឿងនេះ…

កម្សាន្ដ

ប្រិយមិត្តបានដឹងហើយថា តារាសម្ដែងប្រុស March Chutavuth និង ស្រីស្រស់ Punpun sutatta គឺធ្លាប់ជាគូស្នេហ៍ដ៏ផ្អែមល្ហែមនឹងគ្នា ហើយក្រោយមកក៏បានចែកផ្លូវគ្នាដោយបានបន្សល់ត្រឹមអនុស្សាវរីយ៍ល្អ អ្នកទាំងពីក៏ក្លាយជាមិត្តភាពរាប់អានគ្នាផងដែរ។

បន្ទាប់ពីចែកផ្លូវគ្នារៀងៗខ្លួនទៅ ស្រីស្រស់ប្រុសស្អាតទាំងពីរក៏មានមិនបានទុកបេះដូងឱ្យនៅទំនេរយូរដែរ ដោយពេលនេះអ្នកទាំងពីរបានរកឃើញហើយនូវស្នេហ៍ថ្មី និង មនុស្សពិសេសម្រាប់ជីវិតរៀងខ្លួន។ ក្នុងនោះបើនិយាយពីទំនាក់ទំនង March និង Punpun វិញ អ្នកទាំងពីរនៅតែបន្តរាប់អានគ្នាដូចដើមដ្បិតថាធ្លាប់ជាសង្សារនឹងគ្នាក្តី។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុស March និង តារាសម្ដែងស្រី Punpun បានប៉ះគ្នានៅក្នុងកម្មវិធី The Wall Song ថែមទាំងបានច្រៀងឆ្លងឆ្លើយគ្នាទៀតផង។ ទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា អ្នកទាំងពីរគឺនៅស្រឡាញ់គ្នា រាប់រកគ្នាដដែល។ ទន្ទឹមនឹងនោះ ងាកទៅមើលមហាជនក៏មានភ្ញាក់ផ្អើលខ្លាំងដែរ ព្រោះមិននឹកស្មានថាគូស្នេហ័ដែលធ្លាប់ប្រេះឆានឹងគ្នាបែរជាអាចរក្សាមិត្តភាពជាមិត្ត ជាបងប្អូនបានបែបនេះឡើយ៕ អត្ថបទ៖​ ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *