ទីបំផុត! Poh និង Robert តុលាការសម្រេចឱ្យជាប់ពន្ធនាគារហើយ ទាក់ទងរឿងក្តីការស្លា..ប់របស់ Tangmo

ផ្សេងៗ

រឿងរ៉ាវការស្លាប់របស់តារាស្រី Tangmo បើទោះបីជាស្លាប់អស់ជាង ១ ឆ្នាំហើយក៏ដោយ តែសម្រាប់មហាជននៅតែមិនភ្លេចនឹងរង់ចាំមើលដដែលទាក់ទងនឹងរឿងក្តីមួយនេះ បន្ទាប់ពីយុត្តិធម៌នៅតែមិនទាន់ទទួលបាន។

ដោយឡែក អំឡុងខែមីនា ឆ្នាំ ២០២៣ កន្លងទៅ Poh និង Robert ក៏បានចេញមុខទទួលខុស ក្រោយតុលាការចោទប្រកាន់ទាំង ៦ ចំណុចនេះហើយដែរ។ ក្នុងនោះរួមមាន ៖ «១. ការធ្វេសប្រហែស ឱ្យអ្នកដទៃបាត់បង់ជីវិត ២. ការបើកបរទូកដោយមិនមានអាជ្ញារប័ណ្ណត្រឹមត្រូវតាមច្បាប់ ៣. ការប្រើប្រាស់អាជ្ញារប័ណ្ណផុតកំណត់ ៤. ការបោះសំរាមចូលទន្លេ ៥. ការមិនដាក់ឈ្មោះទូកឱ្យបានត្រឹមត្រូវ ៦. មិនរាយការណ៍ពីការកើតហេតុ»។

យ៉ាងណាមិញ បន្ទាប់ពី Poh និង Robert ចេញមុខទទួលកំហុសមិនបានប៉ុន្មាន ស្រាប់តែនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ នេះ ខាងតុលាការបានសម្រេចហើយថា នឹងត្រូវផ្តន្ទាទោសបុគ្គល Poh និង Robert ឱ្យជាប់ពន្ធនាគារ។

ដោយ Poh ត្រូវតុលាការសម្រេចឱ្យជាប់ពន្ធនាគារឱ្យជាប់ ៥ ឆ្នាំ ៨ ខែ តែដោយត្រូវបានតុលាការបន្ថយទោសឱ្យនៅសល់ចំនួន ២ ឆ្នាំ ៩ ខែវិញ ដោយសារតែបុគ្គលទី ១ នេះ បានបង់ថ្លៃសងជំងឺចិត្តដល់ជនរងគ្រោះមួយចំនួនហើយ។

ចំណែកជនជាប់ចោទទី ២ Robert តុលាការសម្រេចឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំ ៤ ខែ តែដោយត្រូវបានតុលាការបន្ថយទោសឱ្យនៅសល់ចំនួន ២ ឆ្នាំ ២ ខែវិញ ដោយសារតែបុគ្គលទី ២ នេះ បានបង់ថ្លៃសងជំងឺចិត្តដល់ជនរងគ្រោះមួយចំនួនហើយដូចគ្នា៕

អត្ថបទ៖​ ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *