ភ្ញាក់ផ្អើល! អ្នកលក់ឡេអនឡាញដ៏ល្បី​ បង្ហាញតម្រុយ​មានផ្ទៃពោះជាមួយតារាចម្រៀង​ ថុល​ សុភិទិ​ ខណៈបានបង្ហោះរូបកំពុងពពោះ ហើយត្រៀមប្រើឈ្មោះទាំងនេះដាក់ឱ្យកូនទៀត…

កម្សាន្ដ

និយាយពីចំណងស្នេហ៍របស់អាយដល ថុល សុភិទិ និង ស្រីស្អាត ម៉ានីន មហាជនអ្នកតាមដានឃើញហើយថា ចាប់តាំងពីប្រកាសត្រូវគ្នាឡើងវិញ អ្នកទាំងពីរកាន់តែស្រឡាញ់ផ្អែមល្ហែមនឹងគ្នាលើសដើម ដោយពួកគេទាំងពីរតែងថតរូបបញ្ជាក់ពីក្ដីស្នេហ៍ដ៏សែនល្អូកល្អិនបង្ហោះនៅលើបណ្ដាញសង្គមជារឿយៗ ព្រមទាំងប្រើភាសាស្នេហាដ៏ផ្អែមមុតធ្វើឱ្យអ្នកគាំទ្រឃើញហើយរំភើបចិត្តជំនួសទៀតផង។

យ៉ាងណាមិញ មួយរយៈមុន អាយដលរូបសង្ហា ថុល សុភិទិ និង គូស្នេហ៍រូបស្រស់នេះ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងទៀត ក្រោយបានឃើញអ្នកទាំងពីរបង្ហោះរូបភាពជាគូនឹងគ្នា ដែលតុបតែងខ្លួនស្លៀកពាក់ដូចកំពុងថត Pre-Wedding ធ្វើឱ្យអ្នកគាំទ្រគិតថាគូស្នេហ៍មួយគូនេះជិតមានដំណឹងល្អហើយ។

ដោយឡែក ក្រោយបង្ហាញរូបភាពថតដូច Pre-Wedding ស្រាប់តែថ្មីៗនេះ អ្វីកាន់តែចាប់អារម្មណ៍ភ្ញាក់ផ្អើលខ្លាំង ខណៈបានឃើញគូស្នេហ៍រូបស្រស់របស់តារាចម្រៀង ថុល សុភិទិ បានបង្ហាញរូបភាពផ្ទៃពោះ ហើយឱ្យមហាជនទាយថាអាយុប៉ុន្មានខែ។ លើសពីនេះ អ្នកនាង ឡុង ម៉ានីន ក៏បានបង្ហើបពីឈ្មោះដាក់ឱ្យកូនក្នុងផ្ទៃរបស់នាងដែរ ដោយស្រដៀងឈ្មោះរបស់ សុភិទិ ទៀតថា ៖ «ប៉ាឈ្មោះ ទិ អ៊ីចឹងកូន គួរដាក់ឈ្មោះ ទី ទូ ឬ ទូក»។

ក្រោយឃើញបែបនេះ មហាជនលើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកសិល្បៈជាច្រើន បានបង្ហាញការអបអរសាទរដល់អាយដល សុភិទិ និង គូស្នេហ៍របស់លោកផងដែរ៕​ អត្ថបទ៖​ ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *