ដូចប្រិយមិត្តបានជ្រាបមកហើយ ស្ត្រីម្នាក់ដែលមានអាយុជាង ៤០ឆ្នាំ បានដេ.កស្លា.ប់នៅបន្ទប់ជាន់ទី១ នៃមជ្ឈមណ្ឌលកែសម្ផស្ស អន្តជាតិM25 បន្ទាប់ពីវះ…កា…ត់កែដើ…មទ្រូ…ង។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩ និង៣០នាទីយប់ថ្ងៃ ទី៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងលេខ៧០ ផ្ទះលេខ៧៣B ក្រុម២៤២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានមកហាងកែសម្ផស្សខាងលេីដេីម្បីកែដេី…ម ទ្រូ…ង តែមិនដឹងជាខុសបច្ចេកទេសយ៉ាងម៉េច ទេីបបណ្ដាលឲ្យស្ត្រីរងគ្រោះស្លា.ប់ភ្លាមៗនៅក្នុងបន្ទប់ជាន់ទី១ ហេីយម្ចាស់ទីតាំងមិននៅទទួលខុសត្រូវ ទេ បែរជារ.ត់គេ.ចខ្លួនបាត់ស្រមោល ទេីបបង្កការភ្ញាក់ផ្អេីលតែម្ដង ។
ចំពោះហេតុការណ៍នេះដែរ មហាជនភាគច្រើនមានការយល់ច្រឡំ អំពីស្ត្រីរងគ្រោះថា វះ..កា…ត់ដើ…មទ្រូ…ងពីតូចទៅធំ គឺមិនមែនជាការពិតទេ។ យោងតាមគណនីហ្វេសប៊ុកក្មួយស្រីជនរងគ្រោះបានអោយដឹងថា ស្ត្រីរងគ្រោះគឺបានទៅវះ….កា…ត់ដើ…មទ្រូ…ងពិតប្រាកដមែន តែមិនមែន…វះ…កា….ត់ឲ្យដើ…មទ្រូ…ងពីតូចទៅធំទេ គឺវះ…កា…ត់ដើម្បីឲ្យដើ…មទ្រូ…ងពីធំ មកជាតូចវិញ។