ភ្ញៀវខាងកូនកំលោះ និងខាងកូនក្រមុំ នៅក្នុងពិធីមង្គ លការមួយ បានប ង្កហិ ង្សាវា យគ្នាទៅវិញទៅមក បណ្ដាលឱ្យបែ កក្បា លហូរឈា មទាំងស ង្ខា ង កម្លាំងសមត្ថកិច្ចចុះអន្ត រាគ មន៍ និងឃា ត់ខ្លួនជនសង្ស័ យ៤នាក់ រួមទាំងកូនកំលោះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ស្ថិតនៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ។
អធិការនគរបាលស្រុកបានប្រាប់បន្តថា ក្រុមភ្ញៀវខាងកូនកំលោះ៤នាក់ ៖ ១.ឈ្មោះ យឿន ចាន់ថុល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបកសិករ,
២.ឈ្មោះឃឿង ណាំឈៀវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបកសិករ, ៣.ឈ្មោះរឿង វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបកសិករ និង៤.ឈ្មោះវ័រ សុភាក់ ភេទប្រុស អាយុ២០ឆ្នាំ (កូនកំលោះ) មុខរបកសិករ ។ អ្នកទាំង៤នាក់នេះរស់នៅភូមិអូវាយ ឃុំស្ពឺ ស្រុកចំការលើ។
ចំណែកក្រុមភ្ញៀវខាងកូនក្រមុំ ចំនួន៣នាក់ គឺ១.ឈ្មោះគង់ ទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបកសិករ, ២.ឈ្មោះផល ផាន់ណាក់ ភេទប្រុស
អាយុ២២ឆ្នាំ មុខរបកសិករ និង៣.ឈ្មោះខន ខួច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបកសិករទាំង៣នាក់ រស់នៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ។
មុនពេលកើតហេតុ ក្រុមភ្ញៀវខាងកូនកំលោះ និងក្រុមភ្ញៀវខាងកូនក្រមុំ ផឹ កស៊ីស្រ វឹ ង រួចរាំឌឺដងកា ច់កុ ងដា ក់គ្នាបង្កជាជ ម្លោះយកកែ វស្រា និងកៅអីជ័រគ ប់គ្នាទៅវិញទៅមកបណ្ដាលឲ្យក្រុមភ្ញៀវខាងកូនក្រមុំរងរបួសបែ កក្បាល៤នាក់ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលបានធ្វើការនាំខ្លួនភ្ញៀវខាងកូនកំលោះ៣នាក់ រួមទាំងកូនកំលោះម្នាក់ទៀតផងដែរ នាំយកមកសាកសួរនាំ ហើយបានឆ្លើយសារភាពថា ពិតជាបានធ្វើសក ម្មភា ពប្រើអំពើហិ ង្សាមកលើភាគីភ្ញៀវកូនក្រមុំ ពិតមែន។
តាមការណែនាំរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចរនគរបាលស្រុកព្រៃឈរ បានឃា ត់ខ្លួនជនសង្ស័ យទាំង៤ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចា ត់ការបន្តនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈនេះហើយ៕