ខេត្តព្រះសីហនុ-(ឈា-មស្រែកស្បែកហៅ) លោកឧត្តម សេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យក្រុមការងារPNN ដឹងថា ជ-ន-ស-ង្ស-យ័ម្នាក់ដែលជាឃា-ត-ករ-ចា-ក់-ស-ម្លា-ប់
ស្ត្រីជាសង្សារធ្វើការនៅ រោងចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាងក្នុងឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ វេលាម៉ោងជិត១០យប់ថ្ងៃ០១មីនា២០២៣ ហើយរ-ត់-គេ-ចខ្លួននោះ
បច្ចុប្បន្ននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនគរបាលខេត្តព្រះសីហនុនិងសមត្ថកិច្ចជំនាញពាក់ពន្ធ័ ចា-ប់ខ្លួនបានហើយ នៅវេលាម៉ោងជិត១រសៀលថ្ងៃ៧មីនា២០២៣នេះ តាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅរាជធានីភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ថា ជ-ន-ស-ង្ស័-យ-ឈ្មោះ ឡូត ម៉ុក ភេ-ទប្រុស អាយុ៣១ឆ្នាំមុខរបរកម្មកររោងចក្រស្រុកកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់
ខេត្តព្រះសីហនុ បានធ្វើសកម្មភាពប្រើកាំ-បិ-តចុងស្រួច ចាក់ទៅលើជ-ន-រ-ងគ្រោះឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្រុកកំណើត ឃុំគោករមៀត ស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុត្រូវត្រង់ ក្រោមក្លៀកខាងឆ្វេងចំនួន១កាំ-បិ-ត បណ្តាលឲ្យស្លា-ប់នៅនឹងកន្លែង។
ក្រោយកើតហេតុបុរសជនដៃដល់បានរ-ត់គេ-ចខ្លួន រហូតដល់សមត្ថកិច្ចចា-ប់ខ្លួនបាននៅពេលនេះ៕