ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាស្រីសិុចសុីកញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី ដែលកាលពីពេលថ្មីៗនេះនាងបានធ្វើអោយមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងក្រោយនាងទម្លាយរឿងឪពុករបស់នាងបានចុះចេញចោលគ្រួសារជាង ២០ ឆ្នាំមកហើយ នាងរស់នៅជាមួយនិងអ្នកម្តាយយ៉ាងកម្សត់គ្មានឪពុកនៅក្បែរដូចគេ ដែលជារឿងមួយដក់ជាប់ក្នុងចិត្តនាងមិនភ្លេចឡើយ ។
ជាក់ស្ដែងក្រោយទម្លាយពីរឿងឪពុកចុះចេញពីផ្ទះចោលខ្លួននិងគ្រួសារ មហាជនជាច្រើនក៏បានបង្ហាញអារម្មណ៍សោកសៅចំពោះនាង ប៉ុន្តែក្នុងនោះក៏មានអ្នករិះគន់នាងជុំវិញរឿងនេះថា នាងចង់អោយឪពុកត្រឡប់មកវិញ ឬ ចង់បានទ្រព្យសម្បត្តិពីលោកឪពុកនាងប៉ុណ្ណោះ ក្រោយរងការរិះគន់ អូនម៉ី ក៏បានចេញមុខធ្វើការ Live វីដេអូបកស្រាយបដិសេធនិងរៀបរាប់ទាំងទឹកភ្នែកថា៖
អ្វីដែលខ្ញុំនិយាយ គឺបង្ហាញឲ្យគាត់(ឪពុក)ឃើញថា គឺពួកយើងមិនបានមើលឃើញអ្វីដែលគាត់មានទេ។ គាត់ត្រឡប់មកវិញ ប្រហែលជាគាត់គិតតែរឿងខ្ញុំ និងម៉ាក់មើលឃើញទ្រព្យរបស់របគាត់។ បន្តែងខ្ញំ គ្រាន់តែបញ្ជាក់ថា ខ្ញុំនិងម៉ាកខ្ញុំ មិនដែលមើលឃើញតែរបស់របរឪពុកនោះទេ»។ការចេញមកកស្រាយនាពេលនេះ គ្រាន់តែចង់បញ្ជាក់ទៅកាន់អ្នកដែលនិយាយប៉ះ.ពាល់ម្ដាយរបស់នាងតែប៉ុណ្ណោះ។
នាងបន្តថា ទោះបីជាឪពុករបស់នាងយកលុយរាប់រានដុល្លារជាថ្នូរនឹងការត្រឡប់មកវិញ ក៏មិនអាចធ្វើឲ្យម្ដាយកូនពួកគេសប្បាយចិត្តនោះដែរ បើមិនមានចេតនាពិតក្នុងការផ្ដល់ភាពកក់ក្ដៅដល់គ្រួសារ ដែលរងនូវភាពរងាអស់ជាង២០ឆ្នាំមកនោះ។នាងបានបន្តទៀត «ទោះបីជាប៉ាយកលុយមករាប់លានដុល្លារ, គាត់យកមកអោយខ្ញុំ ក៏ខ្ញុំមិនសប្បាយចិត្តដែរ។
អ្វីដែលខ្ញុំសប្បាយចិត្ត គឺឲ្យគាត់ត្រឡប់មកវិញហើយថ្នាក់ថ្នមខ្ញុំ តែវាអត់ដូចអ្វីដែលខ្ញុំចង់បានទេ កូនណាដែលថា មិនចង់បានឪត្រឡបមកវិញ? បន្តែបើត្រឡប់មកវិញហើយ មានតែបញ្ហា និងភាពត្អួញត្អែរ ហើយទុកយើងមិនមែនជាកូនដដែលហ្នឹង៕
សូមទស្សនាវីដេអូខាងក្រោម៖