មួយរយៈចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ស្រឡាញ់ចូលចិត្ត ស្នាដៃវីដេអូយុវតីខ្មែរមួយរូបមានឈ្មោះ ឆម ស្រីផាច ជាកូនអ្នកខេត្តបន្ទាយមានជ័យ និយាយរដឺនៗ និយមធ្វើមាតិការវីដេអូធ្វើម្ហូបបែបស្រុកស្រែ រហូតមានអ្នកទស្សនាខ្ទង់លាននាក់។
យ៉ាងណាមិញ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣ នៅលើបណ្តាញសង្គមផ្ទាល់របស់អ្នកធ្វើមាតិការវីដេអូធ្វើម្ហូបបែបស្រុកស្រែរូបនេះ បានធ្វើអ្នកនិយមលេងក្នុងបណ្តាញសង្គមដែលជាអ្នកគាំទ្ររបស់នាងជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ដោយនាងបានបង្ហោះរូបថតនឹងសរសេរជាសារខ្លីថា៖ «សុំស្អាតមួយថ្ងៃហើយពុកម៉ែបងប្អូន» ព្រោះកន្លងមកធ្លាប់តែឃើញ ស្រីផាច បង្ហាញខ្លួនសាមញ្ញៗក្នុងវីដេអូធ្វើម្ហូបរបស់នាងបែបស្រុកស្រែ ប៉ុន្តែនៅលើកនេះ ធ្វើឱ្យគេប្លែកភ្នែកយ៉ាងខ្លាំង ជាមួយនឹងការតុបតែងខ្លួនស្រស់ស្អាត កម្រនឹងបានឃើញណាស់។
ក្នុងនោះដែរ ក៏ឃើញមានការបញ្ចេញមតិជាច្រើនពីអ្នកនិយមលេងក្នុងបណ្តាញសង្គមជាច្រើន បានចូលមកសរសើរដល់នាង នៅពេលដែលបាននាងតុបតែងខ្លួនស្រស់ស្អាតប្លែកខុសពីសព្វដង៕ អត្ថបទ៖ ប្រជាជាប្រិយ