តារាសម្តែងស្រីស្រស់សិចស៊ី កញ្ញាហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ដែលមុននេះលេចធ្លោតាមរយៈការសម្តែងក្នុងរឿង “ភរិយាឈ្លើយស្នេហ៍” និងបានលេចមុខតាមការសម្តែងកាយវិការខារ៉ាអូខេ ជាច្រើនបទនោះ ថ្មីៗនេះបានរងការរិះគន់ពីទស្សនិកជនអ្នកប្រើប្រាស់បណ្តាញសង្គម
ហ្វេសប៊ុកជាច្រើន បន្ទាប់ពីត្រូវបានគេទម្លាយឈុតសម្តែងមួយដែលនាងត្រូវតួប្រុសឱបថើបញក់ញី ថែមទាំងលូកស្ទាបអង្អែលមើលទៅគួរឱ្យស្រៀវស្រើប។ទោះជាយ៉ាងណា កញ្ញារ៉ូស បានប្រតិកម្មបញ្ជាក់ថា នាងមិនខ្វល់ចំពោះការរិះគន់នេះទេ ព្រោះនោះជាសិល្បៈ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់កញ្ញារ៉ូស ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់ចំពោះការសម្តែងរបស់នាងដែលធ្លាយតាមបណ្តាញសង្គមហ្វេសប៊ុក ដោយត្រូវតួប្រុសឱបថើបលូកស្ទាបយ៉ាងរោលរាល ជាពិសេសអ្នកដឹកនាំសម្តែងម្នាក់បានរិះគន់ថា
នាងសម្តែងចង់ល្បីថតឈុតស្រើបស្រាលដូចរឿងសិច។លោករិទ្ធ អូមេហ្គា អ្នកដឹកនាំសម្តែងមួយរូបបានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា “ចំណងជើងសង្សា ក៏ផិតមិត្តក៏ក្បត់ តែកាយវិការវិញ លូកក្តិ…។
-តួសម្តែងប្រុសវិញសុំថតកុំឱ្យកាត់ អ្នកដឹកនាំស្រែកថា ឱ្យលូកទៅៗលូកឱ្យខ្លាំង លូកឱ្យដល់ទៅ…។ (ហ្សិត)
-តួស្រីមើលទៅជាជនរងគ្រោ ព្រោះសម្តែងដើម្បីចង់ល្បីហ៊ីម…។
-ប្រហែលជាខួរក្បាលអ្នកដឹកនាំសម្តែងម្នាក់នោះគិតតែរឿងហ្នឹង បានជាខ្ញុំឃើញគាត់ផលិត MVលើកណាក៏ផ្តោតតែរឿងថើប រឿងលើគ្រែ ស្រើបស្រាលដែរ
-ប្រហែលគាត់មានឆន្ទៈចង់ឱ្យខ្មែរមានរឿង SEX ដែរហើយមើលទៅ
-ខ្ញុំនិយាយមែនពេលគេដៀលដល់អ្នកផលិតដល់អ្នកដឹកនាំសម្តែង ខ្ញុំរអៀសខ្លួនណាស់ ព្រោះខ្ញុំធ្វើខាងហ្នឹងដែរ តែមិនដែលផលិតសាច់រឿងណាដែលអន់បែបនេះ និងធ្វើឱ្យគេមើលងាយសិល្បៈខ្មែរអ៊ីចឹងទេ”។
ទោះជាយ៉ាងណា ឆ្លើយតបចំពោះការរិះគន់ខាងលើនេះ កញ្ញាហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស វ័យ២៥ឆ្នាំ ដែលជាតួសម្តែងស្រីក្នុងឈុតមួយនោះបានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា “ពេលណាចប់?? ម៉េចនិយាយថាឱ្យខ្លួនឯងអ៊ីចឹង? លោកឯងហ្នឹងហើយចង់ល្បី ចង់ឱ្យគេស្គាល់នោះ លោក Rith omega”។កញ្ញារ៉ូស បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា “ដូម្តេចដែលហៅថាសិល្បៈ?? អ្នកណាជេរៗទៅ រ៉ូសអត់ខ្វល់”។
នៅថ្ងៃដដែលនោះ កញ្ញារ៉ូស បានសរសេរបន្ថែមទៀតថា “ពេលធ្វើបុណ្យមើលមិនឃើញសោះ តែបើខុស១ដងនិយាយពីនាំគ្នាជេរ Rose ទាំងដែល Rose មិនដឹងអីសោះ ពិភពលោកនេះពោរពេញទៅដោយតែស្ករ ចង់និយាយពាក្យក្នុងចិត្តថា Rose អត់ខឹងទេ Rose យកពេលវេលាធ្វើបុណ្យចែកទានវិញល្អជាង៕ ប្រភព៖ តារាខ្មែរ