ប្អូនស្រីដែល យកសពកូនក្នុងផ្ទៃ អាយុ ០៤ខែ ហេីយត្រូវក្រុមគ្រូពេទ្យសម្ភពដេីមអង្រ្កង ធ្វេីការធ្វេសប្រហែសបណ្តាលអោយដាច់…ពោះវៀននោះ គាត់បានទទួលម.រណះ.ភាព
កាលពី វេលា ម៉ោង ០២ និង ១០នាទី រំលង អាធ្រាត្រ យប់មិញ ១៦ មីនា ២០២៣ នៅមន្ទីពេទ្យកាលម៉ែត ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត ក៏ដូចជា
ក្រុមគ្រូពេទ្យនៅប្រទេសថៃ ព្យាយាម អស់ ពី សមត្ថភាព ហេីយតែមិនអាចសង្គ្រោះបានស.ពប្អូនស្រីយកមកធ្វេីបុណ្យតាមប្រពៃណី នៅផ្ទះ ភូមិ ពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្ត កំពត ។
សូមរំលឹកផងដែរថា រឿងរ៉ាវ ក្តៅ គគុក ដែល នារី រង គ្រោះ មួយ រូប ត្រូវ បាន ឆ្មប កាត់ ពោះវៀន ថា « ជា ទង សុក ទារក » នៅ មន្ទីរ សម្រាក ព្យាបាល និង សម្ភព ដើម អង្គ្រង ( ផ្សារ ព្រៃ ទទឹង ) ស្ថិត ក្នុងស្រុក គងពិសី ខេត្តកំពង់ស្ពឺ ពេល នេះ ក្រសួងសុខាភិបាល បាន សម្រេច « ដាក់ ទណ្ឌកម្ម ខាង វិន័យ ទៅ លើ ឆ្មប ឈ្មោះ អ៊ុ ង ធា រិ ន ដោយ ផ្អាក ការ ប្រកប វិជ្ជាជីវៈ ឆ្មប ជា បណ្តោះអាសន្ន រយៈពេល ០២ ឆ្នាំ យោង តាម មាត្រា ទី ១៥ នៃ ច្បាប់ ស្តី ពី ការ គ្រប់គ្រង អ្នក ប្រកប វិជ្ជាជីវៈវិស័យ សុខាភិបាល » ។
នេះ បើ យោង តាម សេចក្ដីសម្រេច ផ្លូវការ របស់ ក្រសួងសុខាភិបាល ចេញ ថ្ងៃ ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ សូមរំលឹកថា៖ សម្រេច បិទ មន្ទីរ សម្រាក ព្យាបាល និង សម្ភព ដើម អង្គ្រង បណ្តោះអាសន្ន !
នៅ ក្នុង សេចក្តី ប្រកាស ព័ត៌មាន របស់ ក្រសួងសុខាភិបាល ដែល ចុះហត្ថលេខា ដោយ លោក រដ្ឋមន្ត្រី ម៉ ម ប៊ុ ន ហេង បាន លើក ឡើង ថា ករណី រំលូត គភ៌ស្លា.ប់ ក្នុង ផ្ទៃ អាយុ១៨ សបា្ត ហ៍ ដែល មាន ស្ត្រី រង គ្រោះ ឈ្មោះ សឿ ន ស្រី អូន អាយុ២២ ឆ្នាំ នៅ មន្ទីរ សម្រាក ព្យាបាល ដើម អង្ក្រង ( ព្រៃ ទទឹង ) ស្ថិត នៅ តាម បណ្ដោយ ផ្លូវជាតិ លេខ ៣ ភូមិ លៀក ឃុំ ព្រះ និ ពា ន្វ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ នា ថ្ងៃ ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រសួង បាន ចាត់ ឱ្យ គណៈ វិជ្ជាជីវៈ ឆ្មប ចុះ ធ្វើការ ស្រាវជ្រាវ ជា បន្ត ជា បន្ទាន់ ផង ដែរ ដោយ អនុលោម តាម ច្បាប់ គ្រង់ គ្រង អ្នក ប្រកប វិជ្ជាជីវៈ សុខាភិបាល ដែល មាន ជា ធរមាន ។
« គណៈ វិជ្ជាជីវៈ ឆ្មប ដែល ស្ថិត នៅ ក្រោម សមត្ថកិច្ច របស់ ខ្លួនបាន ស្រាវជ្រាវ និង ពិនិត្យ លក្ខណៈ បច្ចេកទេស ឆ្មប យ៉ាង ល្អិតល្អន់ ហើយ បាន សម្រេច ដាក់ ទណ្ឌកម្ម ខាង វិន័យ ទៅ លើ ឆ្មប ឈ្មោះ អ៊ុ ង ធា រិ ន ដោយ ផ្អាក ការ ប្រកប វិជ្ជាជីវៈ ឆ្មប ជា បណ្តោះអាសន្ន ( រយៈពេល០២ ឆ្នាំ ) យោង តាម មាត្រា ទី ១៥ នៃ ច្បាប់ ស្តី ពី ការ គ្រប់គ្រង អ្នក ប្រកប វិជ្ជាជីវៈវិស័យ សុខាភិបាល » ។
នេះ ជា ការ បញ្ជាក់ របស់ ឯកឧត្តម ម៉ ម ប៊ុ ន ហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ។ លោក រដ្ឋមន្ត្រី បន្ត ថា « សារ ជា ថ្មី ម្តងទៀត ក្រសួងសុខាភិបាល មានការ សោកស្តាយ យ៉ាង ខ្លាំងនូវ ហេតុការណ៍ ដែល បាន កើត មាន ឡើង លើ ករណី ស្ត្រី ខាងលើ នេះ និង សូម ប្រសិទ្ធិ ពរ ជូន ដល់ ក្មួយ ស្រី សឿ ន ស្រី អូន សូម ឱ្យ ឆាប់ បានជា សះស្បើយ » ។
ក្រៅពី ការ ដាក់ ទណ្ឌកម្ម ខាង វិន័យ ទៅ លើ ឆ្មប ឈ្មោះ អ៊ុ ង ធា រិ ន ដោយ ផ្អាកការ ប្រកប វិជ្ជាជីវៈ ឆ្មប ជា បណ្តោះអាសន្ន រយៈពេល០២ ឆ្នាំ ក្រសួងសុខាភិបាល បាន បន្ត ថា ក្រោយ ការ ចុះ ពិនិត្យ ស្រាវជ្រាវ ករណី កើតហេតុ បណ្តាល មក ពី ការ រំលូត គ៌ ភ ក្នុង ផ្ទៃ ស្ត្រី ខាងលើ ដែល ក្រសួងសុខាភិបាលក៏ បាន លើក ឡើង ថា ក្រសួងមានការ សោកស្តាយ ជា ពន់ពេក នូវ
ហេតុការណ៍ រំលូត គ៌ ភ ក្នុង ផ្ទៃ អាយុ១៨ ស ប្តា ហ៍របស់ ស្ត្រី ដែល មានឈ្មោះ ខាងលើ នៅ មន្ទីរ សម្រាក ព្យាបាល ដើម អង្ក្រង ដោយ មន្ទីរ សម្រាក ព្យាបាល នេះ មានការ ធ្វេសប្រហែសបាន អនុញ្ញាតឱ្យ ឆ្មប ដែល មានការ បណ្តុះបណ្តាល ចេញ ជា ឆ្មប មែន តែ ឆ្មប រូប នេះ នៅ មិន ទាន់ ទទួល បានការ បណ្តុះបណ្តាល បន្ថែម ស្តី ពី ការ រំលូត គ៌ ភ នៅ ឡើយ ដែល ការ អនុវត្ត នេះ ខុស ពី បច្ចេកទេស គោលការណ៍ ណែនាំ របស់ ក្រសួងសុខាភិបាល ជា ពិសេស ការ ណែនាំ បច្ចេកទេស ពី មជ្ឈមណ្ឌល ជាតិ គាំពារ មាតា និង ទារក និង បទដ្ឋាន គតិ យុ ត្ត នានា របស់ ក្រសួង និង ពី គណៈ វិជ្ជាជីវៈ ឆ្មប ។
បច្ចុប្បន្ន នេះ ស្ត្រី រង គ្រោះ កំពុង តែ សម្រាក ព្យាបាល និង ជួយ សង្គ្រោះ អាយុជីវិត ដោយ យកចិត្តទុក ដាក់ បំផុត ពី ក្រុម គ្រូពេទ្យនៃ មន្ទីរពេទ្យ កាល់ ម៉ែ ត និង ដោយ មានការ យកចិត្តទុកដាក់ ដ៏ ខ្ពង់ខ្ពស់ ជួយ គាំទ្រ ដល់ ការ ព្យាបាល ទាំងស្រុង ពី សម្ដេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុ ន រ៉ា នី ហ៊ុន សែន ប្រធាន កាក បាទ ក្រហមកម្ពុជាផង ដែរ ។
លោក រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បាន បន្ថែម ថា « តាម រយៈ ការ ពិនិត្យ និង ស្រាវជ្រាវ នា ថ្ងៃ ដដែល ខាងលើ នេះ ក្រសួង ក៏ បាន សម្រេច បិទ ជា បណ្តោះអាសន្ន មន្ទីរ -សម្រាក ព្យាបាល ដើម អង្គ្រង ដើម្បី បន្ត នីតិវិធី ស្រាវជ្រាវ តាម ច្បាប់ ជា ធរមាន នូវ ហេតុការណ៍ ដែល បាន កើតឡើង គួរ ឱ្យ សោក -ស្តាយ ជាទី បំផុត នេះ » ។
ក្រសួងសុខាភិបាល ក៏តម្រូវ ឱ្យ មន្ទីរ សម្រាក ព្យាបាល ដើម អង្ក្រង ដែល មាន អាសយដ្ឋាន ខាងលើ « ទទួលខុសត្រូវ ចំពោះ មុខ ច្បាប់ជា ធរមានលើ បាតុភាព ដែល បាន កើត មាន ឡើងដែល បណ្តាល មក ពី ការ ធ្វេសប្រហែស របស់ ខ្លួន »៕