ថៃ៖ កុំទាន់យល់ច្រឡំ ក៏មិនចាំបាច់ស្រាវជ្រាវរកភ័ស្តុតាងបន្ថែមទៀតដែរ ចូលមើលតែគណនី TikTok របស់នារីវ័យក្មេងជនជាតិថៃម្នាក់នេះទៅដឹងថា ពួកគេត្រូវជាអ្វីនឹងគ្នានោះ។
ស្ត្រីអាយុ ២០ ឆ្នាំ និងបុរសអាយុ ៥៦ ឆ្នាំ បើក្រឡេកមួយភ្លែតប្រាកដណាស់ មនុស្សមួយចំនួនអាចនឹងយល់ច្រឡំ ប៉ុន្តែប្រុសៗកុំទាន់ខកចិត្ត នាងនៅ Single នៅឡើយទេ ហើយបុរសដែលមានគម្លាតអាយុ ៣៦ ឆ្នាំ នោះមិនបាច់ប្រាប់ក៏ដឹងថា គាត់ជាឪពុករបស់នាងដែរ មិនមែនបងប្រុសទេណា។
ដោយសារតែឪពុកកូនគេពីរនាក់នេះគឺជាមនុស្សដែលពួកកែខាងបង្ហាញខ្លួននៅបណ្តាញសង្គម ទើបប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទើបគណនី @meturr TikTok មានអ្នកចូល Follow ចំនួន ៤៩០,០០០ នាក់ ហើយមានអ្នកចូលចិត្ត និងទស្សនាដល់ទៅចំនួន ១០,៨ លាននាក់។
មិនមែនដោយសារតែវីដេអូមានគុណភាពច្បាស់ទេ ទើបបណ្ដាលឲ្យមានអ្នកទស្សនាវីដេអូឪពុក និងកូនស្រី នេះដល់ទៅរាប់លាននាក់នោះ តែដោយសារតែការលេងសើច និងមួយផ្នែកទៀតអាចជាសម្រស់។
ក្នុងនោះដែរ វីដេអូមានអ្នកទស្សនាច្រើនបំផុត គឺបង្ហោះនៅថ្ងៃ 28 ខែមីនា ឆ្នាំ ២០២១ ដែលទទួលបានអ្នកមតិ និងអ្នកទស្សនារហូតដល់ 17,3 លាននាក់។
នៅក្នុងនោះឪពុក និងកូនស្រីទាំងពីរ បានថតរូបខ្លះៗ ហើយបានផ្ដល់ឲ្យអ្នកទស្សនាបានឃើញរូបថតឪពុករបស់នាង កាលពីពីរទសវត្សរ៍មុនតាមរយៈរូបថតចាស់ៗ។
នៅក្នុងវីដេអូ TikTok មួយមានលក្ខណៈពិសេស ដោយឪពុកនារីក្មេងវ័យរូបនេះ កំពុងឈរក្បែរជិះម៉ូតូធំ ដែលព័ទ្ធជុំវិញដោយឡានទំនើបនៅក្នុងយានដ្ឋានរបស់គាត់។
វីដេអូមួយទៀត ដែលបង្ហាញពីរូបភាពរបស់ឪពុកក្មេងស្រីរូបនេះកាលពី ៣០ ឆ្នាំមុន ក៏ទទួលបានអ្នកទស្សនាដល់ទៅ ១០.៥ លាននាក់ និងមានអ្នកផ្ដល់មតិមិនតិចជាងរាប់លាននាក់នោះទេ។
ជាធម្មតានៅពេលដែលឃើញតែឪពុក និងកូនស្រីនៅស្និទ្ធស្នាលគ្នា ដូច្នេះមានអ្នកខ្លះបានសួរនូវសំណួរមួយចំនួនទៅនាង។
ស្ត្រីវ័យក្មេងបានបង្ហាញនូវរូបថតចាស់ៗម៉ាក់របស់នាងនៅក្នុងវីដេអូមួយទៀត ដែលអ្នកទស្សនាដល់ទៅរាប់លាននាក់ គឺចំនួន 2,2 លាននាក់ ប៉ុន្តែនាងមិនបានបញ្ជាក់ថា ម៉ាក់របស់នាងទៅណានោះទេ។
នៅក្នុង វីដេអូ មួយ កូនស្រីបានចែករំលែករូបថតចាស់របស់នាង និងឪពុករបស់នាង ហើយបានសួរថា តើរូបនាងមានការផ្លាស់ប្តូរខ្លាំងប៉ុណ្ណោះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
ក្នុងនោះដែរ នារីវ័យក្មេងរូបនេះក៏បាន ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អ្នកទស្សនាម្នាក់ ដែលចូលចិត្តទស្សនាលើវីដេអូរបស់នាង ដោយគិតថាស្ត្រីម្នាក់ និងឪពុករបស់នាងគឺជាគូស្នេហ៍ ដោយសារតែពួកគេមើលទៅឃើញថាពួកគេមិនមានអាយុខុសគ្នាច្រើនប៉ុន្មាន។
នៅលើហ្វេសប៊ុកគាត់ធ្វើដំណើរ ដោយ PassaVee Loputhai ហើយបានចុះបញ្ជីខ្លួនគាត់ជានាយកប្រតិបត្តិនៅក្រុមហ៊ុន Realty one Development ដែលមានមូលដ្ឋាននៅទីក្រុងបាងកកប្រទេសថៃ៕ ប្រភពពី៖ sakkarach