មហាជនអ្នកគាំទ្ររបស់បវរកញ្ញាម្ចាស់មកុដ Miss Grand Cambodia ២០២០ លីវ ជីលី បានជ្រាបហើយ កាលពីថ្មីៗកន្លងទៅកញ្ញាបានប្រកាសយ៉ាងភ្ញាក់ផ្អើល ដោយនាងបានសម្រេចចិត្តចូលប្រកួតបវរកញ្ញាជាថ្មី ដើម្បីដណ្ដើមយកមកុដមួយទៀតក្នុងកម្មវិធី Miss Supranational Cambodia ២០២៣ ដែលជាបេក្ខភាពតំណាងឱ្យខេត្តកំពង់ធំ។
មកដល់ពេលនេះ កម្មវិធី Miss Supranational Cambodia បាន និង កំពុងដំណើរការប្រកួតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធីបានរៀបចំប្រកួតវិញ្ញាសារវគ្គ Swimsuit ដែលតម្រូវឱ្យបេក្ខភាពបវរកញ្ញាតំណាងខេត្តនីមួយៗ ធ្វើការស្លៀកពាក់ឈុតប៊ីគីនី ដើរបង្ហាញសមត្ថភាពលើឆាកប្រកួតរៀងៗខ្លួន។
ជាមួយគ្នានោះ ចំពោះបវរកញ្ញា លីវ ជីលី បន្ទាប់ពីដើរបង្ហាញសមត្ថភាពក្នុងវគ្គនេះហើយ ធ្វើឱ្យមហាជនអ្នកគាំទ្របានផ្ទុះការចែករំលែកវីដេអូ និង សរសើរខ្លាំងចំពោះសមត្ថភាពដើរបង្ហាញក្នុងឈុតប៊ីគីនីរបស់នាង ដែលធ្វើបានយ៉ាងល្អ មានភាពជឿជាក់លេចធ្លោខ្លាំង។
វីដេអូនៃការដើរបង្ហាញសមត្ថភាពរបស់បវរកញ្ញា លីវ ជីលី ត្រូវបានក្រុមអ្នកគាំទ្ររបស់នាងធ្វើការកាត់តចែករំលែកភ្ជាប់ជាមួយការសរសើរ និង រំពឹងខ្ពស់ចំពោះនាងថានឹងអាចដណ្ដើមយកមកុដ Miss Supranational Cambodia ប្រចាំ ២០២៣ នេះ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ ប្រជាប្រិយ