ភ្នំពេញ៖ លោកស្រី ម៉ន ដានី ស្ថាបនិកបុរីKP Developer Land & House ក្រុមហ៊ុន ម៉ន ដានី រៀល អុីស្ទេត ឯ.ក ត្រូវបាន និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានបញ្ឈប់សកម្មភាពអាជីវកម្ម គម្រោងទី២៩ របស់ ក្រុមហ៊ុន ម៉ន ដានី រៀល អុីស្ទេត ឯ.ក ក្រោមហេតុផល
ពុំមានអាជ្ញាបណ្ណ ពី ន.អ.ប. ព្រមទាំងកំពុងមានវិវាទជាមួយម្ចាស់ដី និងជាមួយអតិថិជន ដែលបានទិញ ផ្ទះ ក្នុងគម្រោងទី២៩នេះ។
ពាក់ព័ន្ធករណីនេះ ម្ចាស់គណនី facebook ឈ្មោះ (ម៉ន ដានី) អាចជាម្ចាស់អាជីវកម្ម គម្រោងទី២៩ របស់ ក្រុមហ៊ុន ម៉ន ដានី រៀល អុីស្ទេត ឯ.ក បានបង្ហោះថា “KP ចាយលុយ12,7M ទិញដី អត់បានប្លង់ ចុងក្រោយអ្នកវិនិយោគប្តីបរទេសសញ្ជាតិខ្មែរដូចខ្ញុំ ត្រូវរងគ្រោះអស់គ្រប់យ៉ាង”។
ក្នុងនោះផងដែរក៏មានអតិថិជនជាច្រើន នៅតែប្រកាសយ៉ាងមុតមាំថា នៅតែមានទំនុកចិត្តលើម្ចាស់គម្រោង ដោយគណនីមួយឈ្មោះ យូ គឹមរតនា បានសរសេររៀបរាប់ថា៖
យេីងខ្ញុំទាំងអស់គ្នាជាអតិថជនទិញបុរីKPម៉នដានីគំរោង29ផ្លូវជាតិលេខ៣មិនបានខឹងនឹងម្ចាស់គំរោងតេ គឺនៅខាងម្ចាស់គំរោងស្រលាញ់គោរពគាត់ជាមនុស្សល្អ សូមទេវតាមថែរក្សាអោយគាត់នឹងម្ចាស់ដីត្រូវគ្នាឆាប់បានប្លង់នឹងផ្ទះអោយពួកខ្ញុំទាំងអស់គ្នាផងហេីយកូនចៅបងប្អូនជាអ្នករងគ្រោះមានរាប់ពាន់គ្រួសារគាត់មានជីវភាពខ្សត់ អ្នកខ្លះជាប់លុយធានាគាយកមកទិញគំរោងនេះ សូមជួយម្ចាស់គំរោងផង ជួយស៊ែផងបងប្អូន