អីយ៉ាស់​ មាស សាលី ដឹកដៃភរិយាមកលេងស្រុកខ្មែរស្ងាត់ៗ ក្រោយរស់នៅអាមេរិកជិត ៣ ឆ្នាំ​ ហេីយសម្រស់វិញគឺថា…

កម្សាន្ដ

បើគិតមកដលពេលនេះ រយៈពេលប្រមាណជិត ៣ ឆ្នាំ មកហើយ ដែលតារាចម្រៀងប្រចាំផលិកម្មសាន់ដេ លោក មាស សាលី បានចាកចេញទៅសម្តែងនៅសហរដ្ឋអាមេរិក និង បន្តរស់នៅទីនោះដោយមានសុភមង្គលក្រោយរៀបការនឹងភរិយាជាអនិកជន។

កាលនោះគេចាំបានថា ក្រោយលោកមានការអញ្ជើញទៅច្រៀងនៅអាមេរិកក្នុងអំឡុងឆ្នាំ ២០២០ ស្រាប់តែមានការផ្ទុះរាលដាលជំងឺកូវីដ-១៩ លោកក៏មិនអាចត្រឡប់មកវិញបាន ហើយស្របពេលលោកបានជួបគូស្នេហ៍ជានារីអនិកជននៅទីនោះស្រាប់ លោកបានចាប់ដៃគ្នាសាងគ្រួសារ ក្រោយពីមើលចិត្តគ្នាបានរយៈពេលជាច្រើនឆ្នាំមក។

យ៉ាងណា ក្រោយចាកឆ្ងាយពីប្រទេសកំណើត និង ការងារសិល្បៈនៅក្នុងស្រុកអស់រយៈពេលជិត ៣ ឆ្នាំ នៅដើមខែកុម្ភៈ ឆ្នាំ ២០២៣ នេះ លោក មាស សាលី ក៏បានដឹកដៃភរិយាបណ្តូលចិត្តមកលេងមាតុប្រទេសវិញហើយ។ ក្នុងនោះ លោក មាស សាលី និង ភរិយាក៏កំពុងតែធ្វើដំណើរកម្សាន្តនៅក្នុងទីក្រុងភ្នំពេញ និង តាមបណ្តាខេត្តនានាដើម្បីកាត់បន្ថយការនឹករឭកស្រុកកំណើតទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *